ក្រុមហ៊ុន សុធឿន អេស៊ា

“Confidence has been here”

Under Construction, Will coming soon

” ប្រវត្តិ និងចក្ខុវិស័យ ”

Sothoeun Asia Co., Ltd has been established since 2004, licensed by Ministry of Commerce and recognized by the General Department of Taxation of the Kingdom of Cambodia.
Sothoeun Asia has been in the top market in the mobile phone repair industry for more than 15 years, serving its customers with confidence, responsibility, loyalty and prompt service.

ក្រុមហ៊ុន  សុធឿន អេស៊ា ឯ.ក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2004​ ដែលបានចុះបញ្ជីអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្ម និងទទួលស្គាល់ដោយ អគ្គនាយកដ្ឋាន ពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ។

  • ក្រុមហ៊ុន សុធឿន អេ ស៊ា ឯ.ក “Sothoeun Asia Co., Ltd” បង្កើតឡើងដោយ លោក ត្រេង សុធឿន ​ក្នុងគោលបំណងជួយដល់កូនខ្មែរដែលមានចំណេះដឹងផ្នែកជួសជុលទូរស័ព្ទ
    ហើយពុំមានលទ្ធភាពបើកហាងធ្វើអាជីវកម្មដោយខ្លួនឯងដើម្បីមានការងារធ្វើ ។
  • “សុធឿន អេស៊ា” បុគ្គលិកទាំងអស់ធ្វើការដោយស្ម័គ្រចិត្តដោយឥតមានការបង្ខិតបង្ខំបុគ្គលិកណាម្នាក់អោយធ្វើឡើយ ។
  • “សុធឿន អេស៊ា” បុគ្គលិកទទួលប្រាក់ខែទៅតាមសមត្ថភាពរបស់ពួកគេដែលមាន ។ បុគ្គលិកដែលចេះ Update បង្កើនសមត្ថភាពរបស់ខ្លួននឹងទទួលបាន ឋានៈ ប្រាក់ខែ តាមនោះដែរ ។ បុគ្គលិកដែលមិនស្មោះត្រង់មានចេតនាមិនល្អលើទូរស័ព្ទដែលភ្ញៀវដែលយកមកជួសជុល នឹងសុំអោយលាឈប់ពីការងារ។
  • នៅឆ្នាំ២០១៨, លោក ត្រេង សុធឿន ប្តូរពីហាងដែលផ្តល់សេវាកម្មជួសជុលធម្មតាដែលឈជើងកំពូលលើទីផ្សារតាំងពីឆ្នាំ២០០៤មកនោះ មកជា ក្រុមហ៊ុន សុធឿន អេស៊ា ឯ.ក “Sothoeun Asia Co., Ltd” ដោយមានការគ្រប់គ្រងជារចនាសម្ព័ន្ធច្បាស់លាស់ មានដូចជា ផ្នែករដ្ឋបាល ផ្នែកគណនេយ្យ ផ្នែកស្តុក
    ផ្នែកShowroom (លក់ និងទទួលភ្ញៀវ) ផ្នែកគ្រប់គ្រងជាង និង ផ្នែកទីផ្សារ ។ល។ ដែលផ្នែកនិមួយៗត្រូវទទួលខុសត្រូវតាមតួរនាទីរៀងៗខ្លួន ។
  • តាមរយៈរចនាសម្ព័ន្ធ ច្បាស់លាស់របស់ក្រុមហ៊ុននេះហើយ ទើបយើងមិនដែលឃើញមុខអគ្គនាយកក្រុមហ៊ុន សុធឿន អេស៊ា ចេញមុខក្នុងកាមេរ៉ា ឬវីឌីអូណាមួយដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់ក្រុមហ៊ុនម្តងណាឡើយ ។ សូម្បីតែហាង ឬ ដៃគូសហការ(ជាងមួយរយហាងទូទាំងប្រទេស) ខ្លះគាត់មិនទាំងស្គាល់មុខ ឮសម្លេង អគ្គនាយកក្រុមហ៊ុនយ៉ាងម៉េចផង។
  • ក្រុមហ៊ុន សុធឿន អេ ស៊ា ផ្តល់សេវាជូនអតិជន ប្រកបដោយគុណភាព និង ទំនុកចិត្ត (ធ្វើច្រើនជាងនិយាយ)
  • ជួយគាំទ្រ សុធឿន អេ ស៊ា គឺជួយគាំទ្រកូនខ្មែរអោយមានការងារធ្វើកាន់តែច្រើនថែមទៀត ។
  • អរគុណ សម្រាប់អតិថិជនទាំអងស់ដែលផ្តល់នូវទំនុកចិត្តលើ ក្រុមហ៊ុន សុធឿន អេ ស៊ា កន្លងមក ។
  • ក្រុមហ៊ុន សន្យាថានឹងនាំមកជូនអ្វីៗថ្មីថែមទៀតដែល នាំមុខគេ នៅពេលខាងមុខនេះ!