• Home  
  • Phone Unlock

ដោះសោទូរស័ព្ទដៃ(Unlocking a Cell Phone)៖ អ្វីៗដែលអ្នកត្រូវដឹង

ឥឡូវនេះអ្នកចង់ដោះសោទូរស័ព្ទរបស់អ្នកប៉ុន្តែអ្នកមិនប្រាកដមែនទេ? មុនពេលអ្នកទម្លាក់លុយទៅអោយអ្នកណាម្នាក់ដោះកូដតាមOnline សូមគិតដល់ក្រុមហ៊ុន សុធឿន អេស៊ា

1) ការដោះសោស៊ីមកាត(SIM unlocking)អនុញ្ញាតឱ្យអ្នកដកចេញនូវបណ្តាញដែលបានចាក់សោលើទូរស័ព្ទរបស់អ្នក( network restrictions)។

2) ទូរស័ព្ទដែលជាប់សោ គឺជាទូរស័ព្ទដែលគេលក់ដោយក្រុមហ៊ុនផ្តល់សេវាបណ្តាញណាមួយក្នុងតម្លៃថោកតែតម្រូវអោយមានកុងត្រាប្រើប្រាស់បានតែស៊ីមរបស់ប្រព័ន្ធគេក្នុងរយៈពេលកកំនត់ណាមួយ។ ឧទាហរណ៍ប្រសិនបើអ្នកទទួលបាន Samsung Galaxy S9 តាមរយៈក្រុមហ៊ុន AT&T វានៅតែភ្ជាប់ទៅនឹងបណ្តាញនោះរហូតដល់អ្នកដាក់ពាក្យស្នើសុំដោះសោ។ ទោះជាយ៉ាងណាអ្នកអាចបញ្ជូនសំណើនេះបានលុះត្រាបានទូទាត់ពេញលេញបញ្ចប់កិច្ចសន្យារបស់អ្នកតាមការកំនត់ជាក់លាក់ជាមួយក្រុមហ៊ុនបណ្តាញនោះរួចសិន។

*របៀបមើលទូរស័ព្ទដោះសោឬអត់?

អ្នកក៏អាចពិនិត្យមើលស្ថានភាពដោះសោរទូរស័ព្ទរបស់អ្នកដោយប្រើលេខ IMEI រួចអនុវត្តតាមការណែនាំទាំងនេះសម្រាប់វេទិកា Apple iOS និង Google Android៖

  1. ចូលទៅកាន់ http://sothoeun.com/service-price/unlock-phone
  2. ចុចលើប៊ូតុង Request Unlock Phone
  3. ចុច * # 06 # ដើម្បីទទួលបានលេខ IMEI របស់ទូរស័ព្ទអ្នក
  4. បញ្ចូលលេខ IMEI របស់អ្នក
  5. Send

ទោះយ៉ាងណាក៏ដោយអ្នកត្រូវបង្កើតគណនីឥតគិតថ្លៃដើម្បីប្រើសេវាកម្មនេះបានជាក់លាក់។ ប្រសិនបើអ្នកជាម្ចាស់ iPhone ឬ iPad ដែលមានប្រើស៊ីម មានវិធីមួយផ្សេងទៀតដើម្បីពិនិត្យមើលស្ថានភាពសោឬអត់?

  1. Open Settings
  2. Open Cellular
  3. Open Cellular Data
  4. Cellular Data Options should be present on an unlocked phone

ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវបានចាក់សោទៅក្រុមហ៊ុនផ្តល់សេវាជាក់លាក់អ្នកនឹងត្រូវផ្ញើសំណើដោះសោ។

* ដោះសោទូរស័ព្ទមានច្រើនវិធី៖

  1. Unlock ដោយប្រើ Box/Dongle (Unsafe)
  2. Unlock ដោយប្រើ ក្រេឌិត Server (Safe)
  3. Unlock ដោយប្រើទ្រនាប់ស៊ីម (បច្ចុប្បន្នសម្រាប់តែiOS 13.5.1ប៉ុណ្ណោះ) ។

តើអ្វីទៅដែលហៅថា Clean ឬ Blacklist?

ទូរស័ព្ទដែលគេលក់ដោយក្រុមហ៊ុនផ្តល់សេវាណាមួយក្នុងតម្លៃថោកតែតម្រូវអោយមានកុងត្រាប្រើប្រាស់បានតែស៊ីមរបស់ប្រព័ន្ធគេក្នុងរយៈពេលកកំនត់ណាមួយ ពេលចប់កុងត្រាអ្នកអាចស្នើសុំដោះកូដបាន (យោងតាមលេខ IMEI ទូរស័ព្ទអ្នក Clean ) ។ មានពេលមួយទូរស័ព្ទត្រូវបានជ្រុះបាត់ឬគេលួចយើងទៅក្រុមហ៊ុននោះដើម្បីសុំថ្មីមួយទៀតនោះលេខ IMEI ទូរស័ព្ទអ្នកដែលបាត់គេចាតើទុកថា Blacklist (Lost/Stolen) , iPhone ដែល Blacklist ភាគច្រើនដោះសោមិនបានទេដែលតម្រូវអោយយើងដាក់ ទ្រនាប់ប្រើ។

iCloud (Apple ID), FRP (google Account), Samsung Account, Huawei ID, OPPO, VIVO, MI, …

សុទ្ធតែជាសុវត្តិភាពរបស់ OS និងក្រុមហ៊ុនទូរស័ព្ទនិមួយៗ។